ការផ្តល់អាហារូបករណ៍ ម៉េងលី ជេ. គួច

សាលារៀន អន្តរទ្វីប អាមេរិកាំង គឺជាសាលាចំណេះទូទៅឯកជន ដែលកំពុងឈានមុខគេលើ     វិស័យអប់រំនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រៅពីវិស័យអប់រំឈានមុខគេ សាលារៀនក៏បានផ្តល់ជូននូវលក្ខខណ្ឌការងារ និងប្រាក់បៀវត្សរ៍សមរម្យដល់លោកគ្រូ អ្នកគ្រូ និងបុគ្គលិកផងដែរ។ លើសពីនេះទៅទៀត សាលារៀនក៏បានផ្តល់ជូននូវអាហារូបករណ៍ ម៉េងលី ជេ. គួច សម្រាប់កូនៗលោកគ្រូ អ្នកគ្រូ និងបុគ្គលិក បានសិក្សានៅសាលារៀន អន្តរទ្វីប អាមេរិកាំង ទៅតាមរយៈពេលបំពេញការងាររបស់   លោកគ្រូ អ្នកគ្រូ និងបុគ្គលិកនៅសាលារៀន អន្តរទ្វីប អាមេរិកាំង។ តាមរយៈអាហារូបករណ៍ ម៉េងលី    ជេ. គួច នេះផងដែរ ក៏មានគោលដៅផ្តល់ជូនដល់សិស្សានុសិស្សក្រីក្រ ដែលមានជីវភាពខ្វះខាតបានចូលរៀននៅសាលារៀន អន្តរទ្វីប អាមេរិកាំង ឬបន្តការសិក្សានៅសាកលវិទ្យាល័យផងដែរ។

ចំពោះអាហារូបករណ៍ ម៉េងលី ជេ. គួច ក៏បានផ្តល់ជូនដល់សិស្សានុសិស្សដែលកំពុងសិក្សានៅ សាលារៀន អន្តរទ្វីប អាមេរិកាំង តាមរយៈការចូលរួមក្នុងកម្មវិធីប្រកួតប្រជែងចំណេះដឹងជាច្រើនរបស់សាលារៀន ហើយទទួលបានជ័យលាភីដែលមានដូចជា៖

  • ការប្រឡង​សិស្ស​ពូកែ រាជធានីភ្នំពេញ និងទូទាំងប្រទេស
  • ការប្រកួតចំណេះដឹងភូមិសាស្រ្តជាតិ ម៉េងលី ជេ. គួច
  • ការប្រកួតអាន និងតែងអត្ថបទភាសាខ្មែរ ម៉េងលី ជេ. គួច
  • ការប្រកួតចំណេះដឹងវប្បធម៌ និងអរិយធម៌ខ្មែរ ម៉េងលី ជេ. គួច
  • ការប្រកួតនិទានរឿងជាភាសាអង់គ្លេស នៃសាលារៀន អន្តរទ្វីប អាមេរិកាំង
  • ការប្រកួតពន្យល់ពាក្យភាសាខ្មែរ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង