ដំណើរចុះកម្មសិក្សា និងទស្សនកិច្ចសិក្សា៖

ដំណើរចុះកម្មសិក្សា និងទស្សនកិច្ចសិក្សានៃសាលារៀន អន្តរទ្វីប អាមេរិកាំង ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីឱ្យសិស្សានុសិស្សទទួលបាននូវចំណេះដឹង​ជា​ច្រើនបន្ថែម​លើ​​​​មេរៀន ក្នុងថ្នាក់ ជាពិសេសដើម្បីឱ្យសិស្សានុសិស្សបានសិក្សាស្វែងយល់ពីតាំងប្រវត្តិសាស្រ្ត វប្បធម៌ ទេសចរណ៍ និងទិដ្ឋភាពជាក់ស្តែងនៅក្នុងសង្គមរស់នៅបច្ចុប្បន្នផ្សារភ្ជាប់ទៅនឹងខ្លឹមសារមេរៀនកំពុងសិក្សា។ សាលារៀន អន្តរទ្វីប បានរៀបចំកម្មវិធីចុះកម្មសិក្សា និងទស្សនកិច្ចសិក្សាសម្រាប់សិស្សានុសិស្សគ្រប់កម្រិតសិក្សា ចាប់ពីថ្នាក់ក្រោមមត្តេយ្យសិក្សា ដល់ថ្នាក់ទី១២​ ទៅកាន់ទីតាំង និងកន្លែងផ្សេងៗពីគ្នាទៅតាមកម្រិតថ្នាក់ និងការយល់ដឹងរបស់សិស្ស។