ពន្លកថ្មី

យុវជន​ ជា​វ័យ​មួយ​ដែលពោរ​ពេញទៅ​ដោយ​ថាម​ពល​ និង​បញ្ញា​ស្មារតីក្លាវក្លា ជា​ពិសេស​ពួក​គាត់​ជា​កម្លាំង​ស្នូល​ក្នុងការ​ចូលរួម​គ្រប់​សកម្ម​ភាព​នានាក្នុង​សង្គម ​ក៏​ដូច​ជាការ​អភិ​វឌ្ឍ​ជាតិផង​ដែរ។ យុវជន​ទាំង​អស់​នៅ​កម្ពុជា​យើង​មាន​ប្រ​មាន​ប្រហែលជាង៥០% នៃ​ចំ​នួន​ប្រ​ជា​ជន​សរុប។ យុវ​ជន គ្រួច​ ឈីម ជា​សិស្ស​​ម្នាក់​រៀន​នៅ​សាលា ​AIS ថ្នាក់​ទី១២​”​ក” ​នា​ឆ្នាំសិក្សា​២០១៨-២០១៩ នេះ។ យុវ​ជន​​រូប​នេះ កើតក្នុង​ត្រ​កូល​អ្នក​មានជីវ​ភាព​បង្គួរនៅក្នុងរាជ​ធានី​ភ្នំ​ពេញ។​ អ្នកអា​ណាព្យា​បាល​របស់យុវ​ជន​​រូប​នេះ បាន​ចំណាយធនធានផ្ទាល់ខ្លួនអស់ជាច្រើនសម្រាប់ផ្គត់ផ្គង់ការសិក្សារបស់កូនគាត់។ ឆ្នាំ​នេះ​ជា​ឆ្នាំ​ដែល​ពួក​គាត់​ត្រូវ ប្រឡង​សញ្ញា​បត្រ​មធ្យមសិក្សាទុ​តិ​យ​ភូមិ។ សិស្សា​នុ​សិស្ស​ទាំង​អស់កំ​ពុង​តែ​មមា​ញឹក​ស្ទើរ​រក​ពេល​ញាំ​បាយ​គ្មានព្រោះត្រូ​វ​ប្រឹង​ប្រែងរៀន​សូត្រ ត្រៀម​ប្រ​ឡង។ គាត់ក៏​ដូចជា​សិស្ស​ដទៃ​ទៀត​ដែរ តែ​អ្វី​ដែល​ខុសប្លែកពីគេ​នោះ​ គឺ​គាត់​បាន​ចំ​ណាយ​ពេល​​លក្រៅ​ពី​ការ​សិក្សា​ទៅ​ជួយ​ការ​ងារ​ក្នុង​សាសា ​និង​ក្នុង​សង្គម​ជា​ច្រើន។ ការងារ​ក្នុង​សា​លា​មាន​ដូច​ជា បើក​ក្លិប​សិក្សា​រៀង​រាល់​ថ្ងៃសៅរ៍​ អា​ទិត្យ ធ្វើជាប្រធាន​សម្រប​សម្រួលកម្ម​វិ​ធីសាលាផ្សេងៗ (យុវជន​ស្មគ្រ​ចិត្ត) និងការ​ងា​រ​សប្បុរស​ធម៌ផ្សេង​​ៗជាច្រើនទៀត។ ចំ​ណែក​ឯ​កម្ម​វិ​ធី​ក្រៅ​សាលាវិញ​មាន​ដូច​ជា ដាំដើម​ឈើ លាប​ថ្នាំ សា​លា……។  ​យើង​ក្រ​ឡេក​ទៅ​មើល​លទ្ធផល​សិក្សា​វិញ ​គឺ​​គាត់នៅ​តែ​ល្អ គ្មាន​ការ​ធ្លាក់​ចុះ។ សូមបញ្ជាក់​ផង​ដែរ​ថា ការ​ងារ​ខាង​លើ​នេះ ​ពួក​គាត់​ចាប់​ប្រ​ឡូក​តាំង​ពី​ថ្នាក់​ទី​១០ មក​ម្លេះ។​​​ ខាង​ក្រោម​នេះ​ជា​វិ​ធី​សាស្រ្ត ក៏​ដូច​ជា​ការ​ចែក​រំ​លែកនូវ​បទ​ពិ​សោធន៍ដែល​ធ្វើ​ឱ្យ​ពួកគាត់​នៅ​តែ​ខ្លាំង។

ចំ​ពោះ​យុវសិស្ស  ឈីម គាត់​បាននិយាយ​ថា” ក្នុង​មួយថ្ងៃមនុស្ស​ម្នាក់​ៗ​មាន​​ពេលទំនេរសម្រាក​ពី​ការគេង       ​ប្រ​ហែល​ជា១៦ទៅ ​១៧​ម៉ោង។​ ដូច្នេះត្រូវ​បែង​ចែក​ពេ​វេលាឱ្យ​បាន​ច្បាស់​លាស់ (ពេល​រៀន ពេល​សម្រាក ពេលធ្វើ​ការងារសង្គម)។ ​ចំ​ពោះការ​សិក្សា​គាត់បាន និយាយ​ថា ត្រូ​វ​គ្រប់​គ្រង​អា​រម្មណ៍​ខ្លួន​ឯង​ឱ្យ​បានក្នុង​ការ​ស្តាប់​គ្រូ​ពន្យល់នៅថ្នាក់ ក៏ដូច​ជាការកត់​ត្រាមេរៀន និង​សួរ​-ឆ្លើយមេរៀន​ក្នុង​ម៉ោង​នីមួយៗ​ផង​ដែរ។ ឯវិ​ធី​សាស្ត្រ​នៅ​ផ្ទះវិញ គឺត្រូវ      ​កំ​ណត់​មុខ​វិជ្ជា​ណា​ដែលច្បាស់​ មួយ​ណា​ដែល​មិន​ច្បាស់ដើម្បី​ងាយ​ស្រូលពង្រឹង​បន្ថែម។ មួយ​វិញ​ទៀត រៀង​រាល់​ព្រឹក​គាត់​តែង​រំ​លឹក​មេរៀន​នៅ​ផ្ទះ​ជា​ប្រ​ចាំ។ លើស​ពី​នេះ​ទៅ​ទៀត អ្វី​ដែលជាចំ​ណុចខ្លាំងរបស់​គាត់ ​គឺ​តែងតែ​យក       ​មេ​រៀន​ ឬ​លំ​ហាត់ដែល​ខ្លួន​អាច​ធ្វើ​បាន ឬ​យល់​ទៅ​ពន្យល់​មិត្តភក្តិ ដើម្បី​ចែក​រំ​លែក ក៏​ដូច​ជាបន្ថែម​ និង​ពង្រឹង     សមត្ថភាពខ្លួ​នគាត់ផ្ទាល់​តែ​ម្តង។ គាត់​មាន​ផែន​ការ​យ៉ាង​ច្បាស់​ក្នុង​ការបែង​ចែកពេល​វេ​លារៀន និងការ​ងារ​សង្គម។​ ចំ​ពោះ​ការ​ងារ​សង្គម គាត់​បាន​និ​យាយថាត្រូវ​តែ​ឆ្លៀតពេល​ទំនេរ​ ឬនៅ​ចុង​សប្តាហ៍​។ ពេល​ខ្លះគាត់បាននិយាយថា ការ​ងារ​នេះបាន​ពង្រីក​​ចំ​ណេះ​ដឹង​មួយ​កម្រិតដែលគាត់មិន​​ធ្លាប់​ជួបក្នុង​មេរៀន។ ការ​ងារ​ដែលគាត់​បាន​ចូល​រួមមាន​ដូច​ជា យុ​វជនស្ម័គ្រចិត្ត ​បេតិកភណ្ឌ លាប​ថ្នាំ​សាលា រៀប​ចំ​ការ​បើក​-បិទបវេសនកាល​សាលា​ជា​ដើម។

ទោះ​បី​ជា​យុវជន​រូប​នេះ​រវល់​ស្ទើររកពេលទំ​នេរ គ្មាន​យ៉ាង​ណា​ក៏​ដោយ តែ​ការ​សិក្សារបស់គាត់​មិន​ធ្លាក់​ចុះ​ឡើយ គាត់​នៅ​តែ​​កាន់​លំ​ដាប់ A ​ជា​និច្ចជា​រៀង​រាល់​ខែ។ សម្រាប់​ការ​ដែល​យក​និ​ទ្ទេសនេះនៅ​សាលា​AIS វា​មិន​មែន​ជា​ការ​ចៃ​ដន្យ​នោះ​ទេ គឺ​ត្រូវ​តែ​ប្រឹង​អស់​ពី​កម្លាំង​កាយ ​និង​ចិត្ត។ គាត់បាន​បង្ហើបពីល្បិចនៃការ​សិក្សា​របស់​ប្អូន​ដែល​មិន​ធ្លាក់​ចុះ​ទោះមាន​ការ​រវល់ក្នុ​ង​ការ​ងារសង្គម ដូច​ខាង​ក្រោមនេះ៖

Eរៀប​ចំ​កាល​វិ​ភាគសិក្សាឱ្យ​បាន​ល្អនៅផ្ទះឱ្យ​ស្របជា​មួយកាល​វិ​ភាគ​សាលា​ មាន​ន័យ​ថាត្រូ​វ​រំ​ឭកមេរៀនដែល​បាន​រៀន​រួច​នៅ​សាលា ឯ​ផ្ទះ​ក៏ដូច​គ្នា។

​Eព្យា​យាមរក​ពេល​ស្រាវ​ជ្រាវមេរៀន​ខ្លួន​ឯង​នៅ​ផ្ទះ ជា​ជាង​ដើ​រ​រៀន​គួរ​នៅ​ខាង​ក្រៅ។

Eធ្វើ​លំ​ហាត់​ផ្នែក​វិ​ទ្យា​សាស្ត្រ​ពិតឱ្យ​បាន​ច្រើន​តាម​ល​ទ្ធ​ភាព​ដែល​អាច។

Eសម្រាក​ឱ្យបាន​គ្រប់​គ្រន់ និងញ៉ាំអា​ហារ​ឱ្យ​បាន​ទៀង​ទាត់​មាន​អ​នា​ម័យ ​និងជី​វជាតិ។

Eព្យាយាមក្រោក​ពី​ព្រ​លឹម រំឭក​មេ​រៀនព្រោះថា ពេល​ព្រឹក​ជា​ពេល​វេ​លាដែល​ខួ​ក្បាល​ស្រ​លះល្អ និងទន្ទេញ​ងាយ​ចាំ។

Eមក​រៀ​ន​ឱ្យ​ទៀង​ទាត់ ទាន់​ពេល​វេលា និ​ង​នៅក្នុង​ថ្នាក់​ប្រើ សុ ចិ បុ លិ ឱ្យ​មាន​ប្រ​សិទ្ធិ​ភាព។

កើត​មក​ជា​មនុស្ស​ក្នុងលោកនេះ គឺ​ជា​សំណាង​មួយ​យ៉ាង​អស្ចារ្យ គឺ​យើង​​អាច​ធ្វើ​អ្វី​ដែល​យើង​ចង់​ធ្វើ​ដើម្បី​ខ្លួន​ឯង គ្រួសារ ក៏​ដូច​ជា​សង្គមជាតិ​ផង​ដែរ។ ​ដូ​ចជាយុ​វជន​រូប​ខាង​លើ​នេះ​ស្រាប់ ពួក​គាត់​ទើបតែ​ថ្នាក់​ទី១២ ​សោះ​តែគាត់កំ​ពង់​ដុះ​ពន្លក​ឈាន​ទៅ​រក​យុវ​ជន​គំរូ​ទាំង​ការ​សិក្សា​ និងក្នុងសង្គមផង​ដែ។​​ ដូច​អ្វី​ដែល​​គាត់​បាន​រៀប​រាប់​ខាង​លើ។ ចុះ​អ្នក​វិញ​ក្នុង​នាម​ជា​ពន្លក​ថ្មី ម្នាក់​ដែលបានរៀប​ចំ​ខ្លួន​ហើយ​ឬ​នៅ?