thumbnail

ការប្រកួតល្បងប្រាជ្ញាគណិតវិទ្យា ម៉េងលី ជេ. គួច លើកទី៤ វគ្គផ្តាច់ព្រ័ត្រ

កាលពីព្រឹកថ្ងៃសៅរ៍ ទី០៨ ខែកក្កដា ឆ្នាំ២០១៧កន្លងទៅនេះ សាលារៀន​ អន្តរ​ទ្វីប អាមេរិកាំង​បាបរៀបចំការប្រកួតល្បងប្រាជ្ញាគណិតវិទ្យា ម៉េងលី ជេ. គួច លើកទី៤ វគ្គផ្តាច់ព្រ័ត្រនៅសាលប្រជុំ ផល គួច នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក។ សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះ ត្រូវបានចែកជា៤វគ្គធំៗ។​​ មានតែបេក្ខជន៧នាក់គត់ ដែលបានឡើងដល់វគ្គទី៤ ដែលជាវគ្គកាត់សេចក្តី​។ ដោយឆ្លងកាត់ការប្រកូតយ៉ាងស្វិតស្វាញ ជ័យលាភីត្រូវបានរកឃើញ ដែលក្នុងនោះ ជ័យលាភីលេខ១​​ បានទៅលើបេក្ខជន ហេង វិជ្ជា មកពីសាខាម៉ៅសាទុង ជ័យលាភីលេខ២ បេក្ខជន លីម អៀងគង់ មកពីសាខាម៉ៅសាទុង និងជ័យលាភីលេខ២ បេក្ខជន ប៊ុន សុខហួត មកពីសាខាទួលគោក៕