thumbnail

បទបង្ហាញ​ ស្តីអំពីសមាគមអតីតសិស្ស អន្តរទ្វីប អាមេរិកាំង ជូនដល់សិស្សានុសិស្សថ្នាក់ទី១២

កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៧ កន្លងទៅនេះ សាលារៀន អន្តរទ្វីប អាមេរិកាំងសាខាទួលគោក បានរៀបចំការធ្វើបទបង្ហាញស្តីអំពីសមាគម​អតីត​សិស្ស សម្រាប់សិស្សានុសិស្សថ្នាក់ទី១២ នៅសាលប្រជុំ ផល គួច អគារសាលារៀន អន្ដរទ្វីប អាមេរិកាំង ដើម្បីឱ្យសិស្សានុសិស្សយល់អំពីសមាគម​អតីត​សិស្សបានផ្តល់អ្វីខ្លះដល់ពួកគាត់នៅពេលបានបញ្ចប់សិក្សាថ្នាក់ទី១២។ សមាគម​អតីត​សិស្សបានបង្កើតឡើងក្នុងគោលដៅលើកស្ទួយវប្បធម៌ចែករំលែក បង្កើនសមត្ថភាព បទពិសោធ និងរក្សានូវចំណងមិត្តភាព ទទួល​បាន​ការ​ចែក​រំលែក​ចំណេះដឹង​ ចំណេះធ្វើ បទពិសោធ ​និងចូល​រួម​សកម្មភាព​សម្បុរសធម៌​តាម​បណ្ដា​សមាគម​នានា។ សិស្សានុសិស្សដែលបានបញ្ចប់ហើយនៅតែមានទំនាក់ទំនងជាមួយសាលា និង​ផ្ដល់​ឱកាស​ឱ្យ​អតីត​សិស្ស​បាន​ជួបជុំ ​បាន​បញ្ចេញ​សមត្ថភាព​ ព្រមទាំង​ចែក​រំលែក​ចំណេះដឹង បទពិសោធ និងព័ត៌មាននានានៅខាងក្រៅដល់មិត្តរួមជំនាន់​ និង​អតីត​សិស្ស​ដូចគ្នា​ផង​ដែរ។