thumbnail

ពិធីបិទការប្រកួតកីឡាបុគ្គលិកជ្រើសរើសជើងឯកពានរង្វាន់ ម៉េងលី ជេ. គួច ជំនាន់ទី៩ប្រចាំឆ្នាំ២០១៦ នៃវិទ្យាស្ថាន និងសាលារៀន អន្តរទ្វីប អាមេរិកាំង

កាលពីព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៧ គណៈគ្រប់គ្រងនៃវិទ្យាស្ថាន និងសាលារៀន អន្តរទ្វីប អាមេរិកាំង​ បានរៀបចំពិធីបិទការប្រកួតកីឡាបុគ្គលិកជ្រើសរើសជើងឯកពានរង្វាន់ ម៉េងលី ជេ. គួច ជំនាន់ទី៩ ប្រចាំឆ្នាំ២០១៦ នៃវិទ្យាស្ថាន និងសាលារៀន អន្តរទ្វីប អាមេរិកាំង ក្រោមអធិបតីភាព លោក អ៊ាប ប៊ុនថាន អគ្គនាយករងក្រុមហ៊ុន ម៉េងលី ជេ.​ គួច អេឌ្យូខេសិន នៅសាលប្រជុំ សូវ​ ហុងគុយ អគារ លីម គីមណយ។