ការផ្តល់អាហារូបករណ៍ ម៉េងលី ជេ. គួច

សាលារៀនអន្តរទ្វីបអាមេរិកាំងជាសាលាចំណេះដឹងទូទៅឈានមុខគេមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រៅពីការអប់រំឈានមុខគេ សាលាក៏ផ្តល់លក្ខខណ្ឌការងារ និងប្រាក់បៀរវត្សសមរម្យដល់គ្រូ និងបុគ្គលិកផងដែរ។ បន្ថែមពីលើនេះសាលាក៏ផ្តល់ជូនអាហារូបករណ៍ ម៉េងលី ជេ.​ គួច សម្រាប់កូនៗ របស់លោកគ្រូ អ្នកគ្រូ និងបុគ្គលិកនៅសាលារៀន អន្តរទ្វីប អាមេរិកាំង យោងទៅតាមអតីតភាពការងាររបស់លោកគ្រូ អ្នកគ្រូ និងបុគ្គលិក។ លើសពីនេះទៅទៀត អាហារូបករណ៍ ម៉េងលី ជេ. គួច ក៏ផ្តល់ជូននិស្សិតក្រីក្រដែលមានជីវភាពក្រីក្រដើម្បីបានសិក្សានៅសាលារៀន អន្តរទ្វីប អាមេរិកាំង ឬបន្តទៅសាកលវិទ្យាល័យ។

អាហារូបករណ៍ ម៉េងលី ជេ. គួចក៏ផ្តល់ជូនសិស្សានុសិស្សដែលកំពុងសិក្សានៅសាលារៀន អន្តរទ្វីប អាមេរិកាំង តាមរយៈការចូលរួមក្នុងកម្មវិធីប្រកួតប្រជែងចំណេះដឹងរបស់សាលាជាមួយនឹងរង្វាន់ដែលឈ្នះដូចជា៖·

  • ការប្រឡងសិស្សពូកែរាជធានី និងទូទាំងប្រទេស
  • ការប្រកួតចំណេះដឹងភូមិសាស្រ្តជាតិ ម៉េងលី ជេ.​ គួច
  • ការប្រកួតអាន និងតែងអត្ថបទភាសាខ្មែរ ម៉េងលី ជេ. គួច
  • ការប្រកួតចំណេះដឹងវប្បធម៌-អរិយធម៌ខ្មែរ ម៉េងលី ជេ. គួច
  • ការប្រកួតនិទានរឿងជាភាសាអង់គ្លេ​ស នៃសាលារៀន អន្តរទ្វីប អាមេរិកាំង
  • ការប្រកួតពន្យល់ពាក្យជាភាសាខ្មែរ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង